You Are Here: Home» EDUCATION , ENTERTAINMENT » ចំនេះដឹងអំពីខ្មែរ (ផ្ទះខ្មែរ) Types of

Khmer traditional Houses
លំនៅដ្ឋានជាអង្គភាពដំបូងបង្អស់របស់សង្គមខ្មែរ ដែលមានចំណាត់រៀបចំសមស្របទៅតាម ភូមិស្រុក ទាំងមុខងាររដ្ឋបាល នយោបាយ សេដ្ឋកិច្ច និងសាសនា ធានាបាននូវសុខមាលភាព សាមគ្គីភាព ប្រសើបំផុត។ ភូមិម្ករច្រើនតាំងនៅ តាមជើងភ្នំជាប់គ្នា តាមដងទន្លេ ព្រែក ឬ រួមគ្នា មូលស្របទៅតាមធម្មជាតិ និងប្រវត្តិសាស្រ្ដ។ បារាំងបានកែនផ្ទះសម្បែងរួមឲ្យមកនៅតាមដងផ្លូវ ធ្វើឲ្យបាត់បង់អស់នូវសង្គមរួមគ្នាដើម្បីគេងាយគ្រប់គ្រង និងយកពន្ធ។តាំងពីពេលនោះមក ដោយអសន្ដិសុខផងនោះ យើងនាំគ្នារត់មកនៅតាមបណ្ដោយផ្លូវស្នើរទាំងអស់ បន្ថយសង្គម រហូតមកដល់សព្វថ្ងៃក៏ស្រួលអស់។ ការរៀបចំជនបទ គប្បីពិចារណាជាថ្មីឡើងវិញ ដោយសង្កត់យករបៀបរស់នៅជាខ្មែរមកពង្រឹង ទើបយើងស្ដារការស្វិតស្វាញ និងសាមគ្គីធម៌ឡើងវិញបាន បើពុំនោះរឹងតែបាត់បង់ទៅៗនៅតែសំបកខ្លួនគ្មានព្រលឹងជាមិនខាង។
ឯផ្ទះក៏មានប្រែភេទជាមូលដ្ឋាន។ផ្ទះខ្មែរដែលចាស់ជាងគេ(ក) ខ្ពស់ហើយរឹង។ផ្ទះរោងឬផ្ទះកន្ដាំង មានបំបូលពីរផ្តាំងដែរ តែតាមកំពស់១កន្លះ ទទឹង បណ្ដោយ២ដងទទឹង(ខ)។ជួនកាលក៏មានដំបូលច្រើនស្របគ្នា ព្រមទាំងរានហាល(គ)។ផ្ទះរោងដោល មានមេដំបូលចំកណ្ដាលស្មើ ភ្ទាំងដំបូលទាំងពីរ ហើយមានរោងជាង និងដំបូលតូច ទទឹងតូចមួយ (ឃ)។មានទ្វាចូលតាមក្រោយដំបូលទទឹងតូចនោះ។ឯជាងរោង នោះគឺមានដំបូលទទឹងទាំងសងខាង (ង)។ឯផ្ទះប៉ិត មានដំបូលទាំងបួនជ្រុង ជាប់តាំងពីលើមក (ច)។ចាប់ពីមូលដ្ឋាននេះ គេបំបែកបន្ថែមបានច្រើនទម្រង់តាមកាលៈទេសៈ។
Chheng Uor Yi
សំនួរស្រាវជ្រាវ៖ តើខ្មែរមានប្រភេទផ្ទះបុរាណឈ្មោះអ្វីខ្លះ? ចូររៀបរាប់។
How many kinds of Khmer traditional houses are there? What are they?
កិច្ចការស្រាវជ្រាវ
ផ្ទះបុរាណខ្មែរ
ផ្ទះខ្មែរមានឈ្មោះ
1) ផ្ទះរោងដោល
2) ផ្ទះរង់ដឿង(បើបែបជាសាលា.កុដិ ហៅ ខសង)
3) ផ្ទះកន្ដាំង(ផ្ទះរោង)
4) ផ្ទះប៊ុត
5) ផ្ទះរោងជាង
6) ផ្ទះគ្រជោម
7) ផ្ទះខ្មែរ....
សេចក្ដីពន្យល់បន្ថែម
1) ផ្ទះរោងដោល គឺជាផ្ទះមានសសរបីជួរហើយដំបូលមានហោជាងតូចមួយ។ បើគ្មានហោជាងទេ គេហៅថាផ្ទះគ្រជោម ៦។ ផ្ទះនេះមានមេដំបូលចំកណ្ដាលស្មើ។
2) ផ្ទះរង់ដឿង ខុសប្លែកពីផ្ទះរោងដោល(១) ត្រង់ដែលមានសសរបួន ហើយហោជាងធំជាង។ ម៉្យាងទៀតផ្ទះរបៀបរង់ដឿងនេះដែរ តែមានដំបូលពីរថ្នាក់ ដូចដំបូលវិហារ ហៅថាផ្ទះខសង។ គេច្រើនតែធ្វើកុដិ ឬ ជាផ្ទះខសង។
7.ផ្ទះខ្មែរ គឺជាផ្ទះដែលមានដំបូលខ្ពស់ស្រួចហើយចោតយ៉ាងខ្លាំង ហើយមានហប់ ហប់ក្រោយ និង ហប់នៅចុងជើង។ខាងក្បាលដំនេកគ្មានហប់ទេ ផ្ទះខ្មែរមានរនាបក្រាលពីរថ្នាក់។
3.ផ្ទះរោង (ហៅផ្ទះកន្ដាំង)មានដំបូលពីរផ្ទាំង តែកំពស់១កន្លះទទឹង បណ្ដោយពីរដងទទឹង។ ជួនកាល
ក៏មានដំបូលច្រើនជាប់គ្នា ព្រមទាំងមានរានហាល។
5.ផ្ទះរោងជាង មានដំបូលទទឹងទាំងសងខាង។
4.ផ្ទះប៉ិត មានដំបូលទាំងបួនជាប់តាំងពីលើមក។
ឯកសារយោង
1) ទស្សាវដ្ដីកូនខ្មែរ លេខ២ ខែកុម្ភះ គ.ស.១៩៩៩ ផ្នែកចំនេះដឹងអំពីខ្មែរ អត្ថបទផ្ទះខ្មែរ ទំព័រ៣៩។
2) សៀវភៅបាត់ដំបងសម័យលោកម្ចាស់ និពន្ធ តួច ឈួន ទំពរ៦៦ បោះពុម្ពផ្សាយ ១៩៩៤។
អ្នកស្រាវជ្រាវ
១.ហេង ឧត្តម(P3E)
២.ឡយ សុវណ្ណ (P3E)
Ta Tak បើតាមខ្ញុំបានរកឃើញ ក្មែរមានប្រភេទផ្ទះបុរាណជាច្រើនមានដូចជា៖ Khmer Village , Millionaire's House , Floating and Fishing Village , Phnorng Village , Khmer Association Overseas , Kroeung Village , Cham Village, Kola Village នឹងជាច្រើនទៀត!!!!!!
សំ-តើផ្ទះបុរាណនៅប្រទេសកម្ពុជាមានឈ្មោះចំនួនប៉ុន្មាន?អ្វីខ្លះ?
ចំ-ផ្ទះបុរាណនៅប្រទេសកម្ពុជាមានឈ្មោះចំនួន៥គឺៈ
១-ផ្ទះខ្មែរ ២-ផ្ទះរោង ៣-ផ្ទះរោងដោល ៤-ផ្ទះរោងឌឿង ៥-ផ្ទះប៉ិត
-ផ្ទះរោង សម័យឥឡូវគេហៅថាផ្ទះកន្តាំង
-ផ្ទះរោងដោលក្លាយមកពីផ្ទះរោង
- ផ្ទះរោងឌឿងក្លាយមកពីផ្ទះរោងដោល
- ផ្ទះប៉ិតក្លាយមកពីផ្ទះរោងឌឿង
បច្ចុប្បន្នគេនិយមប្រើឈ្មោះតែពីរគឺៈ ផ្ទះកន្តាំង និង ផ្ទះប៉ិត
តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួន ណាត
ផ្ទះ ( ន. ) គ្រឹហា, លំនៅរបស់មនុស្ស ដែលសង់ដោយឈើ, ដោយឥដ្ឋជាដើម : ផ្ទះស្លឹក, ផ្ទះស្បូវ, ផ្ទះក្បឿង, ផ្ទះឥដ្ឋ ឬ ផ្ទះថ្ម; ផ្ទះផ្សារ ។ល។ រាង, គម្រោង, ទ្រង់ទ្រាយ : ផ្ទះនាឡិកា; ផ្ទះរថ (រាងរថ) ...។
ខ្ទម ( ន. ) ផ្ទះតូចជាទីសម្រាប់សំចត : ខ្ទមចាំចាប ។
សាលា --ល៉ា បា.; សំ. ( ន. ) (ឝាលា) ផ្ទះ, មន្ទីរ; រោង ។ សាលាជំនុំ មន្ទីរសម្រាប់ធ្វើការជំនុំក្តី, មន្ទីរតុលាការ ។ សាលាដំបូង មន្ទីរសម្រាប់ជំនុំក្តី ជាដំបូងបង្អស់ក្នុងក្រុងនិងក្នុងខេត្តក្រៅ, មន្ទីរតុលាការថ្នាក់ដំបូង ។ សាលារៀន ឬ សាលាបង្រៀន មន្ទីរសម្រាប់បង្រៀនវិជ្ជា, រោងរៀន។ សាលាសម្នាក់ សាលាសម្រាប់សាធារណជនឈប់សម្នាក់បានតាមកាលគួរ ។ល។ ឧបដ្ឋានសាលា សាលាសម្រាប់ប្រើប្រាស់ក្នុងវត្តអារាម, សាលាបុណ្យ ។
រោង ( ន. ) ឈ្មោះឆ្នាំទី ៥ (នាគ ឬពស់មាឌធំ) : ឆ្នាំរោង ។
( ន. ) សេនាសនៈមានទ្រង់ទ្រាយស្រដៀងនឹងផ្ទះផ្ទៃផ្ទាល់នឹងដីក៏មាន លើកផុតពីដីឲ្យមានផ្ទៃទាបឬខ្ពស់ក៏មានសម្រាប់នៅបណ្ដោះអាសន្ន ឬសម្រាប់ប្រើតាមត្រូវការផ្សេងៗ : រោងបុណ្យ, រោងអារឈើ, រោងទូក, រោងដាក់ពោត, រោងគោ, រោងសេះ, រោងរថ,... ។ រោងការ រោងសម្រាប់ជ្រកធ្វើការ ឬរោងដែលសង់ដើម្បីរៀបមង្គលការអាពាហ៍ពិពាហ៍ ។ រោងកុន រោងធំទូលាយសម្រាប់លេងកុន (រង្គសាល) ។ រោងក្រសាល រោងសម្រាប់ទទួលភ្ញៀវ, សម្រាប់អង្គុយលំហែតាមសប្បាយ (ហៅ រោងត្រសាល ក៏មាន) ។ រោងចក្រ (--ចាក់) គ្រឹះស្ថានឧស្សាហកម្មប្រកបដោយគ្រឿងចក្រ, គ្រឿងម៉ាស៊ីនសម្រាប់ច្នៃលៃលកធ្វើរូបធាតុដើមឲ្យបានកកើតទៅជាផលិតផលផ្សេងៗដែលជាគ្រឿងសម្រាប់ប្រើប្រាស់ឬសម្រាប់បរិភោគ : រោងចក្រតម្បាញ, រោងចក្រក្រដាស ។ រោងចួង រោងខ្ពស់ស្រឡះមានជណ្តើរដាក់ចួងវាយឲ្យជះសំឡេងឮឆ្ងាយ ។ រោងដោល ឈ្មោះផ្ទះមួយបែបរាងវែងស្ទងមានដៃស្នាចាប់គល់ផ្ទោងចែងទាំងពីរខាងមានហោជាងតូចទាបទ្រនាប់ត្រង់ប្រជុំហប់ : ផ្ទះរោងដោល ។ រោងថែវ ឬ រោងទង រោងវែងជាបរិវេណព័ទ្ធជុំវិញប្រាសាទឬវិហារជាដើម មានទ្វារធំទាំង ៤ ទិស ។ រោងទាន រោងសម្រាប់ដាក់ភោជនាហារឲ្យទាន ឬរោងសម្រាប់ប្រជុំគ្នាធ្វើទាន ។ រោងផ្កាស្លា រោងពិសេសមួយក្នុងពិធីមង្គលការ ជាទីតម្កល់ផ្កាស្លា និងជាទីនៅសម្នាក់បណ្តោះអាសន្នរបស់កូនកំលោះ ។ រោងរៀន សាលារៀន ។ រោងរាំ ឬ រោងល្ខោន រោងធំទូលាយសម្រាប់ល្ខោនរាំ (រោងមហោស្រព, រង្គសាល) ។ល។
កុដិ កុត សំ. បា. ( ន. ) ខ្ទម; ផ្ទះ; លំនៅរបស់អ្នកបួស ។
តាមទំព័រឯកសារ៖ ភូមិវប្បធម៌ខេត្តសៀមរាប
List of Villages :
Khmer Village ផ្ទះខ្មែរ
Kola Village ផ្ទះកូឡា

Millionaire's Houseផ្ទះសេដ្ឋី
Chinese Village ផ្ទះខ្មែរកាត់ចិន Farm Villageផ្ទះកសិករ

Floating and Fishing Village ផ្ទះបណ្តែតទឹកឬផ្ទះអ្នកនេសាទ Kroeung Village ផ្ទះគ្រឹង
Big-theater ផ្ទះឬរោងធំ

Phnorng Villageផ្ទះព្នង
Cham Village ផ្ទះចាម
Mini-theater ផ្ទះឬរោងតូច

Khmer House
www.web-cambodia.com/en/article/Khmer_House-48018.html
There are many types of houses in Khmer village such as house Peth, house Kantaing, house Raungdoeung, Sala Chan as a small pagoda...etc which are the main model houses of Khmer people, they make their living by farming, making palm sugar, rice storage, carving, weaving, crafting farm, making clay pot, fishing and popular games.
What Does Home Mean to You?
by Sherry Holetzky | home.families.com/blog/
A home can be defined in many ways. It's a residence, a family dwelling place, and often times a refuge from the outside world. It's made of walls, and windows, and doors, which can keep people out, keep people in, or open freely so all may enter and leave as they wish. The concept of home has been characterized in many ways over time.
What Does House Mean? www.blurtit.com
A house is very well known as a structure which can be used for human habitation, a house normally consists of walls and a roof. A house is used as a structure which gives shelter to the living humans inside. A house provides living beings as shelter from rain, storm, excessive heat and cold. The word house can also be used for the reference of a building that can shelter animals, for example a 'Zoo'. The basic purpose of a house is to provide shelter over ones head, however as the years have passed by, the word house has become a way displaying ones wealth, large houses, are known as 'Great Houses'. Anonymous
Definitions of house
Random House Webster's College Dictionary
1. (n.) house : a building in which people live; residence.

Princeton's WordNet
1. (noun) house
a dwelling that serves as living quarters for one or more families
"he has a house on Cape Cod"; "she felt she had to get out of the house"
Kernerman English Learner’s Dictionary
1. (noun) house
a building where a family lives
Webster Dictionary
1. (noun) house
a structure intended or used as a habitation or shelter for animals of any kind; but especially, a building or edifice for the habitation of man; a dwelling place, a mansion

Reference
http://wisdomsupportcenter.blogspot.com/2011/05/types-of-khmer-traditional-houses.html
 

0 comments

Leave a Reply