You Are Here: Home» KHMER DOCUMENTS » កំណាព្យ ប្រហិតខ្មែរ (បទកាកគតិ)
1. ប្រហិតសាច់ត្រី សំរាំងថ្មីៗ ដោយដៃកូនខ្មែរ មុខម្ហូបពិសេស រសឆ្ងាញ់លើសគេ ម្ហូបពីបុព្វេ ខ្មែរតែងស្ទួយថែ។
2. ថែតកូនចៅ ថែគ្រប់ញាតិផៅ គ្មានចិត្តបែកបែរ បង្រៀនទូន្មាន ឲ្យខំកើនទ្វេ មិនឲ្យភ្លេចទេ ប្រហិតដូនតា។
3. ប្រហិតស្រុកខ្មែរ ធ្វើពីត្រីស្រែ ត្រីខ្មែររក្សា ចាប់តាមធម្មជាតិ សន្ទូចខេមរា មងអួនក្រឡា ទុកពូជក្រោយទៀត។
4. ប្រហិតសាច់ត្រី ម៉ែខំលកលៃ ផ្សែផ្សំគ្រប់ស្នៀត
ចិញ្ច្រាំឲ្យម៉ត់ លាយរំដេងទៀត ស្លឹកគ្រៃមិនឃ្លាត ម្រេចជួយស្ទួយរស។
5. មានលាយម្សៅខ្សាយ ប្រហិតស្រុកអាយ លាយខ្ទឹមលុបអស់
ក្លិនឆ្អាបសាច់ត្រី គ្មានសល់អ្វីសោះ ពេលឆ្អិនសល់រស
ឈ្ងុយឆ្ងាញ់ពិសា។
6. ប្រហិតជាគ្រឿង ផ្សំដ៏រុងរឿង រាស្ត្រខ្មែរស្នេហា
ជាគ្រឿងជំនួយ ជួយម្ហូបអាហារ កើនរសពិសា
សម្លច្រើនមុខ។
7. ខ្មែរវាងវៃណាស់ ពូតជាដុំខ្លះ ចៀនស្លអែអុក
សម្លប្រហិត ទឹកគោកគ្រប់មុខ ចែកញាតិពេញស្រុក ភ្លក្សរសប្រហិត។
8. បានហូបរួចហើយ ខ្ញុំមិនភ្លេចឡើយ ចុងភៅខ្មែរពិត
សូមអរគុណអ្នក ខំច្នៃប្រឌិត ស្លចែកញាតិមិត្ត
បានហូបជុំគ្នា។
9. សូមអ្នកជួបតែ ថ្កើងយសដូចផ្តែរ អង្គររមនា
ថែវសសរស្តម្ភ ភិរម្យខ្ទរខ្ទារ ជួបសុខជ័យា
រស់ជាជាតិខ្មែរ។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញព្រលឹម ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១១
រូបភាពពី៖ អ្នកមីង កែវ ច័ន្ទបូរណ៍
ទីប្រឹក្សាអក្សរសាស្ត្រខ្មែរ៖ លោក ហេង ឧត្តម និង លោក ឡយ សុវណ្ណ សិស្សថ្នាក់ P3E នៃអង្គការដើម្បីភាពញញឹមនៃកុមារ ឆ្នាំ ២០១០-២០១១
Sophea Tieng it looks delicious! and thanks Lok Pou for your great poem!
Longsun Sothea អត់ចូលចិត្តញ៉ាំប្រហិតទេ :(
កល្យាណ មិត្ត កំណាព្យក៏ពិរោះ ម្ហូបក៏ឆ្ងាញ់ អានហើយ កាន់តែឃ្លានបាយឡើង
កល្យាណ មិត្ត កំណាព្យក៏ពិរោះ ម្ហូបក៏ឆ្ងាញ់ អានហើយ កាន់តែឃ្លានបាយឡើង
និស្សិត ខ្មែរ វ៉ាវ... មិននឹកស្មានថារបស់ដែលយើងញ៉ាំរាល់ថ្ងៃមានតម្លៃដែលនឹកមិន ឃើញសោះ។ ខ្ញុំយល់ស្របចំពោះប្រហិតត្រីខ្មែរ តែប្រហិតដែលនាំចូល មួយចំនួនពេលញ៉ាំយើងគួរតែប្រយ័ត្នទើបល្អ។
Lam Lach ប្រសើរណាស់ពិតជាកំណាព្យដ៏មានឳជារសមែន។ធ្វើអោយពូស្រក់ទឹកមាត់តែម្តង។ជូនពរអោយក្មួយមានប្រាជ្ញាកាន់តែឈ្លាសវៃ។ពីពូឯនាយសមុទ្រ
Chheng Uor Yi ក្មួយសូមអរគុណលោកពូ ដែលតែងតែជួយលើកទឹកចិត្តដល់ក្មួយ។ សូមគោរពជូនពរលោកពូ និង ក្រុមគ្រួសារបានជួបប្រទះតែសំណាងល្អគ្រប់ប្រការ។
Peov Sreyleak លោកគ្រូពូកែនិពន្ធមែន!!!ពីរោះណាស់!!ឃើញរូបភាព!!ឃ្លានណាស់!!
Chheng Uor Yi អរគុណប្អូនដែលបានជួយគាំទ្រ។ ពេលទំនេរ ប្អូនសាកល្បងធ្វើហូបសាកមើល អាហារខ្មែរឆ្ងាញ់ជាប់ចិត្តតាមបែបធម្មជាតិ។ សូមជូនពរប្អូនបានជួបប្រទះតែសំណាងល្អគ្រប់ប្រការ។
Sophak Chim អរគុណណាស់បងប្រុស ពិតជាពីរោះ ហើយធ្វើឲ្យខ្ញុំនឹកដល់រសជាតិប្រហិត និងឃ្លានណាស់ ចង់តែញ់ាំឥឡូវ តែមិនដឹងទៅរកពីណាបានទេ។
Chheng Uor Yi អរគុណប្អូនដែលតែងតែជួយគាំទ្រ និងលើកទឹកចិត្តដល់បង។ ពេលទំនេរ ប្អូនសាកល្បងធ្វើហូបសាកមើល អាហារខ្មែរឆ្ងាញ់ជាប់ចិត្តតាមបែបធម្មជាតិ។ សូមជូនពរប្អូនបានជួបប្រទះតែសំណាងល្អគ្រប់ប្រការ។
Tedo Kakashi ពេលដែលបានអានហើយស្រាប់តែមានអារម្មណ៍ថាឃ្លានប្រហិតតែម្តង. Hor Seng ពូកែមែនសំឡាញ់!
Chheng Uor Yi អរគុណសម្លាញ់ដែលបានជួយគាំទ្រ។ សូមសំណាងល្អ។
Kimsrun Cheang has has !! 4 me ort jes cook pong :( តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួនណាត
ប្រហិត៖ ថ្នាក់ពាក្យជានាម មានន័យថា គ្រឿងផ្សំច្រើនមុខជាជំនួយអាហារឲ្យមានរសឆ្ងាញ់។ ខ្មែរយើងប្រើជាឈ្មោះម្ហូបធ្វើដោយត្រីឬសាច់ ចិញ្ច្រាំឬបុកគ្រលុកជាមួយនឹងគ្រឿងផ្សំច្រើនប្រភេទមានលាយម្សៅ ខ្សាយខ្លះផង ហើយពូតជាដុំតូចៗរួចចៀននឹងខ្លាញ់ឬស្ល សម្លប្រហិតត្រី ប្រហិតទឹក ប្រហិតគោក។
ប្រហុក/ព្រហក់៖ ត្រីដែលទុកហើមសាច់ហើយបុកគ្រលុកលាយនឹង អំបិលឲ្យល្មមដល់ការ ហើយដាក់ផ្អាប់ក្នុងពាងទុកប្រកបការជាមួយម្ហូប ផ្សេងៗ។ តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួនណាត
0 comments