You Are Here: Home» KHMER DOCUMENTS » កំណាព្យ ប្រភេទម្រេចខ្មែរ

បទកាកគតិ

1. តើអ្នកដឹងទេ..... ម្រេចនៅស្រុកខ្មែរ ......មានប៉ុន្មានមុខ.........
ដាំនៅទីណាមាន....... ប៉ុន្មានស្រុក....... សូមរាយទំនុក........
ដូចតទៅនេះ។

2. ម្រេចខ្មែរមានប្រាំ....... ប្រភេទសូមផ្តាំ ...... សូមឈប់រេរិះ.......
ម្រេចកោរ ឬ ស...... ម្រេចខ្មៅពិសេស ....... ម្រេចកង្កែបម្លិះ.....
ម្រេចក្រហមអាចម៍សត្វ។

3. ម្រេចនៅស្រុកខ្មែរ .....មានដាំហូរហែ ....... ច្រើនស្រុកមិនបាត់.....
មាននៅកំពត .... កំពង់ចាមចាត់...... ដីច្រើនពេកក្តាត់.....
ក្រហមអំណោយផល។

4. មាននៅរតៈ ........ នគីរីថ្នាក់ ......... គុណភាពលែងខ្វល់........
ម្រេចខ្មៅពិសេស ....លំដាប់ឈានដល់......... អន្តរជាតិឆ្ងល់.........
សុំសាករសជាតិ។

5. មាននៅមណ្ឌល .......គីរីនិមល ........... ខ្លេះដាំស៊កសៀត..........
តាមចំការធំ ........ ចំការតូចទៀត.......... ខ្មែរខំឈ្លកឆ្លៀត.......
បង្កើតសេដ្ឋកិច្ច។

6. ម្រេចខ្មែរល្បីណាស់ ..........បរទេសយល់ច្បាស់ ..........ចាំមិនដែលភ្លេច......
គុណភាពដាច់គេ...... ខាងដំណាំម្រេច .......... ខ្មែរខំខ្ចប់វេច......
ប្រើលក់ស្រុកក្រៅ ។

7. ម្រេចមានប្រយោជន៍........ កេរ្តិ៍មិនអាសោចម៍........ ជាថ្នាំកំដៅ.........
ត្រជាក់ស្រៀវស្រាញ .......... បុកលាយទឹកក្តៅ .....ហូបចូលជ្រាបទៅ ..... ក្តៅបែកញើសជោក។
8. ជាគ្រឿងផ្សំម្ហូប........ ខស្ងោរក្លិនស្រូប ........ ស្រង់រសទឹកគោក..........
ឆាបបរត្រី ......... គុយទាវថ្លៃថោក........ មីស្រុះអស់រោគ .......
ឈួលក្លិនពិសា។

9. ដូច្នេះកុំភ្លេច .......... ត្រូវខំដាំម្រេច ......... កើតចេញផ្លែផ្កា..........
ប្រើប្រាស់ក្នុងស្រុក ....... សល់លក់ដែរណា..... នាំរៀលដុល្លារ........
ចម្រើនសេដ្ឋកិច្ច។

និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១១
ចាប់ផ្តើមតែង៖ ម៉ោង ១រសៀល តែងចប់៖ ម៉ោង៤ រសៀល។

ឯកសារយោង៖
សៀវភៅវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត និង ប្រសាសន៍របស់ លោកពូ ជាច័ន្ទ បរិបូរណ៍ តំណាងរាស្ត្រខ្មែរ។

ឯកសារយោង៖ សៀវភៅវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត និង ប្រសាសន៍របស់ លោកពូ ជាច័ន្ទ បរិបូរណ៍ តំណាងរាស្ត្រខ្មែរ។

0 comments

Leave a Reply