You Are Here: Home» KHMER DOCUMENTS » កំណាព្យ ប្រភេទរបាំប្រពៃណីខ្មែរ បទកាកគតិ


1. ខ្ញុំបាទកវី សូមចងសម្តី ពីរបាំខ្មែរ
ទំនៀមពូជពង្ស ប្រភេទជាងសែ កូនចៅខំថែ
តពីដូនតា។
2. មានក្ងោកប៉ៃលិន របាំមាសឆ្អិន ស្រុកប៉ៃលិនណា
បន់សុំត្បូងពេជ្រ ឆាប់បានផ្លែផ្កា បន់សុំដូនតា
ជួបជ័យលាភី។
3. របាំបោកស្រូវ ជ្រាបដល់ចូលជ្រៅ ខេត្តល្បីគ្មានពីរ
បាត់ដំបងខ្មែរ ខេត្តស្រស់សោភី ប្រជាមូលមីរ
ស្រូវច្រើនលេខមួយ។
4. មានរបាំត្រុដិ នាងម៉េវល្អសុទ្ធ ខ្មែរតែងលើកស្ទួយ
លេងបុណ្យចូលឆ្នាំ ប្រភពតែមួយ ខេត្តសៀមរាបត្រួយ
ជួរភ្នំដងរែក។
5. របាំសែនភ្លយ បេះក្រវាញលយ ក្ងោកពោធិសាត់ប្លែក
របាំជនជាតិ ខ្មែរស្រស់ល្អឯក ខ្មែរខំចាយចែក
ពីខេត្តពោធិសាត់។
6. មានរបាំក្អម អារក្ខចាមតម គោរពមធ្យ័ត
មិនត្រូវនិយាយ ពាក្យនាំខ្ចាយខ្ចាត់ ខ្មែរលែងបង់បាត់
កំពង់ឆ្នាំងរក្សា។
7. របាំព័ទ្ធរង្គ (រ៉ុង) នៅខេត្តកោះកុង ថែតដូនតា
របាំបរគោ កំពង់ឆ្នាំងស្រស់ថ្លា ស្ករត្នោតស្នេហា
កង្កែបនេសាទ។
8. មានស្នែងទន្សោង ភ្លយសួយពត់កោង រេរាំស្អាងស្អាត
កន្តែរ៉ែច្រម វាយក្រាប់ជាអាថ៌ រាំលើប្រាសាទ
សក្តិសមឥតខ្ចោះ។
9. វាំវង់ភូមិថ្មី របាំល្បាញល្បី ខ្មែរមិនភ្លេចសោះ
វង់ស្រ៊ុនហាន់ទើម នៅខេត្តកៀនកោះ ខេត្តសាងកេរ្តិ៍ឈ្មោះ
រតនគីរី។
10. មានកាប់ក្របី ផឹកស្រាដីព្រៃ ខ្ពង់រាបរមណីយ៍
គោះអង្រែគែន អន្ទង់ហែនញី ច្រូតស្រូវស្នាពីរ
ស្គរកន្សែងស្នេហ៍។
11. ដូសទឹកប៊ូស្រា បុកល័ខស្គលចារ តូណៃទីនដែរ
អាពាហ៍ពិពាហ៍ បក្សីស្រុកស្រែ ដាល់អំបុកខែ
រះពេញក្រឡង់។
12. របាំត្បាល់កាប់ គងសួយស្ទួយចាប់ ត្បាល់ក្តឿងផូរផង់
វាយកួយចាក់គ្រើល ស្ទឹងត្រែងស្ទឹងត្រង់ អ្នកមើលរហង់
ឆៃយ៉ាំចាក់ក្បាច់។
13. មានចាក់អង្រង កណ្តូបសេះផង គោះត្រឡោកផ្តាច់
ក្រមាបុរាណ ខ្មែរថ្លៃជាងពេជ្រ បានប្រើសម្រេច
ការល្អគ្រប់យ៉ាង។
14. របាំទាំងនេះ បានផ្តល់ចំណេះ ទុកជាសំអាង
កូនចៅជាន់ក្រោយ កម្សាន្តច្រើនយ៉ាង ខំថែដូចប្រាង្គ
អង្គរល្បាញល្បី។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១១
ឯកសារយោង៖ ទស្សនីយភាពខ្មែរ ២០០៣ រៀបរៀងដោយ គណៈកម្មការស្រាវជ្រាវសិល្បៈវប្បធម៌ តំណាងដោយលោក ពេជ្រ ទុំក្រវ៉ិល។
ប្រភេទរបាំប្រពៃណីតាមខេត្តនីមួយៗ៖
1. កំពង់ស្ពឺ(ភ្លយសួយ, កន្តែរ៉ែ, ដាល់អំបុក, ស្គរ, គងសួយ)
2. កំពង់ឆ្នាំង (ស្នែងទន្សោង, អារក្ខចាម, ក្អម, បរគោ)
3. កំពង់ធំ(កន្តែរ៉ែ, ចាក់គ្រើល, ត្បាល់កាប់ ឬត្បាល់ក្តឿង)
4. ពោធិសាត់(បេះក្រវ៉ាញ, សែនភ្លយ, ស្នែងទន្សោង)
5. កណ្តាល(វាយត្រាប់, អន្ទង់ហែន, គោះអង្រែ)
6. សៀមរាប និង ជួរភ្នំដងរែក(ត្រុដិ , ត្រុដិនាងម៉េវ, ចាក់អង្រង)
7. តាកែវ(ច្រម, វាយក្រាប់)
8. ស្វាយរៀង(គោះត្រឡាច, កណ្តូបសេះ)
9. មណ្ឌលគិរី (តូណែទីន, កាប់ក្រទីនស្រា)
10. រតនៈគិរី(រំាវង់ភូមថ្មី, រំាវង់ស្រ៊ុនហាន់ដើម)
11. ស្ទឹងត្រែង(គែន, វាយគួយ)
12. កំពង់ចាម(គោះអង្រែ)
13. ក្រុងប៉ៃលិន(ក្ងោកប៉ៃលិន)
14. កោះកុង(ព័ទ្ធរង្គ ឬព័ទ្ធរ៉ុង)
របាំនៅចំរុះតាមខេត្តនានា៖ ស្នា, នេសាទ, កង្កែប, អាពាហ៏ពិពាហ៏បក្សី, ស្ករត្នោត, ច្រូតស្រូវ, បុកល័ក, កន្សែងស្នេហ៏, ឆៃយុំា, ដួសទឹកជ្រោះប៊ូស្រា, ស្គលជនជាតិស្ទៀង, ក្រមា)
ប្រភេទរបាំប្រពៃណីខ្មែរទាំង ៤២ types of Khmer traditional dances : 42
Phong Bunnarak ល្អណាស់
Lam Lach ល្អណាស់ចូលរួមគាំទ្រផង។
Chheng Uor Yi ក្មួយសូមអរគុណលោកពូ។ សូមគោរពជូនពរលោកជួបប្រទះតែសំណាងល្អគ្រប់ប្រការ។
Chheng Uor Yi សូមអរគុណបងប្រុសដែលជួយគាំទ្រ ។ សូមសំណាងល្អគ្រប់ប្រការ។
So Pha Ny Thanks so much brother, now I know our khmer traditional dance.
Chheng Uor Yi you're welcome my sister! Good lucks.
កុលបុត្រខ្មែរ អង្គរ ធម្មជាតិជាម្រេច.ប្រយោជន៍ រាប់ភ្លេច.ជួយដល់សង្គម.មនុស្សម្នាលើលោក. បានផលចំណេញ.ម្រេចខ្មែរហិរ ឆ្ងាញ់.រសក្លិនធម្មជាតិ ។
Chheng Uor Yi ម្រេចចូលរោងចក្រ ចំរាញ់ឈ្លកឆ្លាក់ ក្លិនឈួលកើនទៀត ផ្សំជារំសេវ ការពារវិវាទ បាចចំរត់ខ្ចាត់ លែងហ៊ានបំពាន។
Phong Bunnarak អត់អីទេ ហើយកុំហៅញ៉ុមបងអីញ៉ុមទើបតែអាយុ២០ឆ្នាំទេ។
Chheng Uor Yi អរគុណប្អូនប្រុស។

ចាប់ផ្តើមតែង៖ ម៉ោង ៣យប់ តែងចប់៖ ម៉ោង៤ រសៀល។

0 comments

Leave a Reply