You Are Here: Home» KHMER DOCUMENTS » អត្ថន័យនៃពាក្យថា គ្រូបង្រៀន What does "Teacher" mean?
គ្រូ បា.; សំ. ( ន. ) (គរុ; គុរុ = គរ > គ្រ, + ុ > ូ = គ្រូ) អ្នកដែលមានចិត្តធ្ងន់; អ្នកដែលគួរគេគោរព គឺអ្នកបង្ហាត់បង្រៀនចំណេះវិជ្ជាសិល្បសាស្រ្តផ្សេងៗដល់សិស្ស : គ្រូអក្សរ, គ្រូលេខ, គ្រូភ្លេង ... ។ សមណៈដែលបំបួសកុលបុត្រឲ្យបានជាបព្វជិត : គ្រូបំបួស, គ្រូសូត្រ ។ ពេទ្យរក្សារោគ : គ្រូពេទ្យ, គ្រូថ្នាំ, ទៅរកគ្រូមកមើលជំងឺ ។ តាមវចនានុក្រម សម្តេចព្រះសង្ឃរាជជួនណាត
T = Truthful ដែលចេះគោរពសច្ចភាព
E = Encouraging ដែលចេះលើកទឹកចិត្ត
A = Available ផ្តល់ពេលវេលាដល់សិស្ស
C = Creative ដែលប្រកបដោយប្រឌិតញាណ
H = Hopeful ដែលប្រកបដោយក្តីសង្ឃឹម
E = Enthusiastic ដែលមានក្តីសាទរចំពោះការបង្រៀនដលើសិស្ស
R = Ready ដែលចេះត្រៀមខ្លួនជាស្រេចក្នុងការបង្រៀនសិស្ស
0 comments