1. ហេតុអ្វីអ្នកក្រត្រូវខំរៀន ................ ព្រោះគេមិនមានអ្នកលើកស្ទួយ
មិនដូចអ្នកមានអាងជំនួយ ...................... មិនបាច់សូវព្រួយរឿងសិក្សា។
2. ហេតុអ្វីអ្នកមានរៀនមិនប្រឹង ................... ព្រោះគេសម្លឹងពីមាតា
បិតាព្រមទាំងញាតិកា .................... បំរុងរកការងារទុកឲ្យ។
3. ទោះគេរៀនខ្សោយឬយ៉ាងណា ............មិនខ្វល់អាត្មាថាអន់ខ្សោយ
អនាគតខ្លួនមិនរុះរោយ ............. ជីវិតមិនធ្លោយព្រោះមានទ្រព្យ។
4. ចំពោះអ្នកក្រគ្មានទីពឹង .....................កាយស៊ូលូតវឹងបានជាប់លាប់
រៀនឲ្យពូកែទើបមានភ័ព្វ ....................... សំណាងសំណព្វឈប់ក្របាន។
5. បើសិនអ្នកក្រមិនប្រឹងរៀន ................... ដូចជាដាច់ស្ពានមានតែប្រាណ
គ្មានទ្រព្យសម្បត្តិគេហដ្ឋាន ................ ហើយក៏គ្មានបានស្គាល់ក្តីសុខ។
6. ដូចនេះអ្នកក្រត្រូវខិតខំ .....................ប្រមូលផ្សែផ្សំទុកថ្ងៃមុខ
ចំណេះប៉ុន្មានគ្រូបង្គ្រប់ .................... ខំរៀនថ្ងៃយប់ជីវិតរុងរឿង។
និពន្ធដោយ អូន លាងហេង សិស្ស ថ្នាក់ P3F នៃ អង្គការដើម្បីភាពញញឹមនៃកុមារ
ភ្នំពេញ ថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០១១
កែសម្រួលដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
Khun Savoeun ពិតជាត្រឹមត្រូវ។ ខ្ញុំសង្កេតឃើញថាចំណេះដឹងអក្សរ សាស្រ្ត ប្រពៃណីខ្មែរភាគច្រើនមិនមែនគេហបតី កុង្សីយ៏ សែរាជ្យវង្សជាអ្នកអភិរក្ស និងខិតខំអភិវឌ្ឍន៍នោះទេ ភាគច្រើនគឺប្រជារាស្រ្តសាមញ្ញឯណេះវិញទេ។ ពួកគេខិតខំតែប្រឹងរៀនភាសាបរទេស រហូតភ្លេចសរសេរ និងនិយាយភាសាជាតិអស់រលីង។ មើលការនិយាយស្តី ការស្លៀកពាក់ ការសរសេររបស់បណ្តាសែរាជ្យវង្ស កុង្សីយ៏ គហបតី យើងអាចឃើញថាមិនដូចជាខ្មែរ១០០ភាគរយសោះ។
Chheng Uor Yi បាទប្អូន គឺខ្មែរទាំងអស់គួរតែចេះភ្ញាក់រលឹក និងគួរតែចេះផ្តល់តម្លៃឲ្យខ្មែរទាំងអស់គ្នាហើយ។ អ្នកក្រទាំងអស់គួរតែខំប្រឹងស្ទុះស្ទារបានខ្លាំងក្លាយដោយខ្លួនឯងទើបបាន។
Sovannrith Sean ល្អមែនសូមសរសើរអស់ពីចិត្ត។
Chheng Uor Yi អរគុណប្អូន។ សូមសំណាងល្អគ្រប់ប្រការ។
Nara Cam អែមផន់គេៗ។
Chheng Uor Yi អរគុណ។ សូមសំណាងល្អគ្រប់ប្រការ
You Are Here: Home» EDUCATION , ENTERTAINMENT , KHMER DOCUMENTS » កំណាព្យ ហេតុអ្វីអ្នកក្រត្រូវខំរៀន? បទពាក្យប្រាំពីរ
0 comments