You Are Here: Home» HOT NEWS , TOP NEWS » ហ៊ុន សែន ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

នាយក​​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​និយាយ​ថា ពេល​នេះ​ខ្លួន​កំពុង​ពិចារណា​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​បាន​រារាំង​មិន​ឲ្យ​មាន​ការ​កែ​ប្រែ​ខ្សែ​បន្ទាត់​ព្រំដែន។
សារព័ត៌មានសេរី
នាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន
នាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន
លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​វាស់​វែង​នា​ពេល​បច្ចុប្បន្ន​តាម​បច្ចេក​វិទ្យា​ថ្មី ប្រទេស​កម្ពុជា​អាច​នឹង​មាន​ផ្ទៃ​ក្រឡា​សរុប​រហូត​ដល់ ១៨១.៦០៦​គីឡូម៉ែត្រ​ក្រឡា។ ដូច្នេះ​ផ្ទៃ​ក្រឡា​ប្រទេស​កម្ពុជា​ដែល​មាន​សរុប ១៨១.០៣៥​គីឡូម៉ែត្រ​ក្រឡា គឺ​តូច​ពេក​ហើយ។
នាយក​រដ្ឋមន្រ្តី​ខ្មែរ​រូប​នេះ​បាន​បន្ត​ថា លោក​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​សិក្សា​មួយ ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ទី២។ ហើយ​ថា លោក​ចាំបាច់​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​ពី​ទំហំ​ផ្ទៃដី នៃ​ប្រទេស​កម្ពុជា​ឡើង​វិញ។
មាត្រា​ទី២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែង​ថា បូរណភាព​ទឹក​ដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩។
គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ជិត​ខាង​ទាំង​បី​ គឺ​ប្រទេស​ថៃ ឡាវ និង​វៀតណាម កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។ ដោយ​ឡែក​សម្រាប់​ការ​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែល​ជា​ប្រភព​បញ្ហា​ដ៏​ចម្រូង​ចម្រាស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ ត្រូវ​បាន​មន្រ្តី​រដ្ឋាភិបាល​អះអាងថា នឹង​បិទ​បញ្ចប់​នៅ​ក្នុង​រយៈ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ៕
Tags: HOT NEWS , TOP NEWS

0 comments

Leave a Reply